
មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចបានបញ្ចប់បិទវគ្គបណ្ដុះបណ្ដាល និង ចែកវិញ្ញាបនបត្រជូនសិក្ខាកាម ដែលបានចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគ្រិន
នាថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបញ្ចប់បិទវគ្គបណ្ដុះបណ្ដាល និង ចែកវិញ្ញាបនបត្រជូនសិក្ខាកាម ដែលបានចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគ្រិនលើប្រធានបទ “ការកសាងម៉ូឌែលអាជីវកម្ម និង ការរៀបចំផែនការអាជីវកម្ម” លើកទី២ ដែលធ្វើឡើងក្នុងគោលបំណងផ្ដល់ចំណេះដឹង និង ពង្រឹងសមត្ថភាពសហគ្រិនក្នុងការបង្កើត គម្រោងអាជីវកម្ម ដែលនឹងជួយធុរជនក្នុងការតម្រង់ទិស, កំណត់គម្រោង និង ទិសដៅ, និង ការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ ព្រមទាំង ជួយធុរជនក្នុងការស្វែងរកហិរញ្ញវត្ថុក្នុងការពង្រីកអាជីវកម្ម ។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដោយមានការគាំទ្រពី មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និង ក្រោមការបង្រៀនដោយលោកគ្រូ យន ម៉ាលឹមឆេង មន្រ្តីជំនាញជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជា អគ្គលេខាធិការរងនៃសភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជា ។
ជាចុងក្រោយ, មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសូមជូនពរដល់ធុរជនទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះឱ្យទទួលបាននូវភាពជោគជ័យរាល់ការប្រកបអាជីវកម្ម ។




















Details:
Date:
១៧ ខែឧសភា, ២០២៤Time:
៩:០០ ព្រឹក
-
៥:០០ ល្ងាច
Organizer:
មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច
Please scan the QR code below for location!

ផ្លូវ OCIC, សង្កាត់ជ្រោយចង្វារ, ខណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញ